(ភ្នំពេញ)៖ លោកមេធាវី សំរិទ្ធ មាំមួន ជាមេធាវីការពារសិទ្ធិ និងតំណាងដោយអាណត្តិឲ្យលោក លី ហ្គេចជៀម និងលោកស្រី ជា សៀកឡេង បានចេញសេចក្ដីបំភ្លឺទាក់ទងនឹងការឆបោក ការក្លែងបន្លំឯកសារសាធារណៈ ការប្រើប្រាស់ឯកសារក្លែងសាធារណៈ និងការផ្ដល់ឯកសារសាធារណៈដោយទុច្ចរិត ដែលប្រព្រឹត្តដោយឈ្មោះ ឈឹម វត្តី និងឈ្មោះ ពុំ សុភារម្យ ក្នុងរឿងទិញលក់ដីនៅខេត្តព្រះសីហនុ។

ក្នុងសេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការពិត និងស្វែងរកយុត្តិធម៌ជូន លោក លី ហ្គេចជៀម និងលោកស្រី ជា សៀកឡេង (ភាគីអ្នកទិញ) ដែលបានបាត់បង់ទឹកប្រាក់រាប់សែនដុល្លារអាមេរិក ហើយក៏ជាជនរងគ្រោះពិតប្រាកដក្នុងរឿងនេះដែរ។

ខាងក្រោមនេះ ជាសេចក្ដីបំភ្លឺរបស់មេធាវី សំរិទ្ធ មាំមួន៖