(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៩១១នាក់ ខណៈជាសះស្បើយ១០០២នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៨៧លាន ៦៣ម៉ឺននាក់ ស្លាប់ជាង ៤លាននាក់ និងជាសះស្បើយជាង ១៧១លាន ៥៨ម៉ឺននាក់!

៣៖ ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ ២៣នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩

៤៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៦,៦០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៧នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៥៖ ក្រសួងសុខាភិបាល ត្រៀមដាក់ឲ្យខេត្តកណ្តាល មានការព្យាបាលអ្នកកើតកូវីដនៅតាមផ្ទះ ខណៈខេត្តផ្សេងទៀតស្ថិតក្នុងការពិចារណា

៦៖ ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ជាង ៨,៦០០នាក់ និងអ្នកជំងឺ ៨០នាក់ទៀតស្លាប់ នៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

៧៖ អាជ្ញាធររាជធានីភ្នំពេញ៖ បុគ្គលដែលលួចលាក់បើកខារ៉ាអូខេ ក្លឹបកម្សាន្តល្មើសវិធានការរដ្ឋបាល នឹងមិនឱ្យបើកអាជីវកម្មរបស់ខ្លួនជាអចិន្ត្រៃយ៍

៨៖ នាយករដ្ឋមន្ត្រីអង់គ្លេសនឹងប្រកាស «ដកវិធានការរឹតត្បិត» ស្ទើរតែទាំងស្រុង ទោះបីជាករណីឆ្លងកំពុងកើនឡើងវិញ

៩៖ អាជ្ញាធរក្រុងភ្នំពេញ គ្រោងអនុញ្ញាតឱ្យសាច់ញាតិអ្នកស្លាប់ដោយជំងឺកូវី១៩ អាចយកសពទៅបូជា ឬបញ្ចុះដោយខ្លួនឯង តែត្រូវអនុវត្តតាមវិធានសុខាភិបាល

១០៖ ប៉ូលិសហៃទីចាប់ខ្លួនជនសង្ស័យម្នាក់មាន «ចេតនានយោបាយ» ក្នុងការធ្វើឃាតប្រធានាធិបតី លោក Moise

១១៖ ក្រសួងសុខាភិបាល បង្ហាញពីគោលការណ៍ សម្រាប់ការព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល នៅតាមផ្ទះ

១២៖ កូរ៉េខាងជើង៖ «ជំនួយមនុស្សធម៌របស់អាមេរិក តាមពិតគឺជាល្បិច ដើម្បីអាចដាក់សម្ពាធលើប្រទេសដទៃ»

១៣៖ អ្នកជំងឺកូវីដ១៩ ចំនួន១០៣៣នាក់ ត្រូវបានដាក់ឱ្យព្យាបាលនៅតាមផ្ទះក្នុងរាជធានីភ្នំពេញ ក្នុងនោះមាន ២៦៨នាក់ ត្រូវបានព្យាបាលជាសះស្បើយ

១៤៖ ប្រជាជនឡាវជាង១លាននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

១៥៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបើកដំណើរការផ្សារបឹងកេងកងឡើងវិញ ក្រោយបិទជាលើកទី២ ដោយសារពាក់ព័ន្ធអ្នកកើតជំងឺកូវីដ

១៦៖ ប្រជាជនរាប់លាននៅភាគខាងលិចកាណាដា និងអាមេរិក កំពុងទទួលរងរលកកម្តៅថ្មី ដែលបង្កឲ្យមានភ្លើងឆេះព្រៃ និងការជម្លៀស

១៧៖ មន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន នឹងអាចចូលជាធរមាន នៅដើមឆ្នាំ២០២២

១៨៖ ក្រុមហ៊ុន Pfizer នឹងជួបពិភាក្សាជាមួយអាជ្ញាធរអាមេរិក ជុំវិញតម្រូវការនៃការចាក់ «វ៉ាក់សាំងដូសទី៣»

១៩៖ ក្រុមហ៊ុនឥណ្ឌាមួយ ដែលប្រើរូបប្រាសាទអង្គរវត្ត លើផលិតផលរបស់ខ្លួន បានយល់ព្រមបញ្ឈប់ ក្រោយមានការតវ៉ាពីកម្ពុជា

២០៖ ក្រុមហ៊ុនធំៗពីររបស់តៃវ៉ាន់ សម្រេចកិច្ចព្រមព្រៀងទិញវ៉ាក់សាំង «១០លានដូស» ពីក្រុមហ៊ុនអាល្លឺម៉ង់ BioNTech

- ព័ត៌មាន Fresh News Plus

១៖ សាលី អ៊ូមើត នឹងប្រើម៉ូតូទឹកតម្លៃខ្ទង់ ៨ម៉ឺនដុល្លារ ក្នុងយុទ្ធនាការប្រកួតជើងឯកពិភពលោកនាសប្ដាហ៍ក្រោយ

២៖ អ៉ីតាលីលើកពាន Euro 2020 ក្រោយពីបំបាក់អង់គ្លេស ក្នុងវគ្គប៉េណាល់ទី ៣-២

៣៖ Euro 2020 ត្រូវបានបញ្ចប់ ដ្បិតហេតុការណ៍សំខាន់ៗបានបន្សល់ទុកជាច្រើន!

៤៖ ស្បែកជើងមាសបានទៅ Ronaldo គ្រាដែលស្រោមដៃបានទៅ Pickford សម្រាប់ Euro 2020

៥៖ អ្នកគាំទ្រអង់គ្លេស ដេញវាយអ្នកគាំទ្រអ៉ីតាលី ពេលអង់គ្លេសបរាជ័យលើកពាន EURO 2020

៦៖ FA ថ្កោលទោសចំពោះការប្រកាន់ពូជសាសន៍ទៅលើ Rashford, Saka និង Sancho ក្រោយប៉េណាល់ទីអត់ចូល

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)