(ភ្នំពេញ)៖ នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត លោកសាស្ដ្រាចារ្យ ងី ម៉េង បានថ្លែងអំណរគុណចំពោះ លោក Su Xiao Shu ម្ចាស់ក្រុមហ៊ុន TX Auto Center Co.,Ltd (Tesla Cambodia) ដែលបាន ឧបត្ថម្ភ ថវិកាចំនួន ៥,០០០ដុល្លារសហរដ្ឋអាមេរិក ជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីប្រើប្រាស់ក្នុងសកម្មភាពពិនិត្យ ធ្វើតេស្ត និងព្យាបាលអ្នកជំងឺកូវីដ-១៩ ។

តាងនាមឲ្យថ្នាក់ដឹកនាំ និងបុគ្គលិកមន្រ្តីរាជការទាំងអស់ លោកសាស្ដ្រាចារ្យ ងី ម៉េង បានកោតសរសើរពីទឹកចិត្ដចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩ និងជូនពរ លោក Su Xiao Shu ព្រមទាំង ក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចការងារ។

លោកបានគូសបញ្ជាក់ថា ថវិកានេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ពិសេសជួយសម្រួលដល់គ្រូពេទ្យ ក្នុងការផ្តល់សេវាព្យាបាលប្រកបដោយមានទំនុកចិត្ត៕