(កណ្តាល)៖ ឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានបន្តដឹកនាំសមាជិក នាំយកអំណោយមួយចំនួនមានដូចជា សម្លៀកបំពាក់ពេទ្យ ម៉ាស ទឹកសុទ្ធ និងថ្នាំបុរាណចិន ប្រគល់ជូនរដ្ឋបាលខេត្តកណ្តាល ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះ។

ក្នុងចំណោមសម្ភារៈទាំងអស់ គឺសមាគមស្បែកជើងកម្ពុជា បានឧបត្ថម្ភជូនរដ្ឋបាលកណ្តាល នូវសម្លៀកបំពាក់ពេទ្យ PPE ចំនួន ២,០០០ឈុត ម៉ាសចំនួន ១០,០០០បន្ទះ ថ្នាំបុរាណាចិន ៤០០ប្រអប់ និងទឹកសុទ្ធ ៣៥០កេសផងដែរ។

សូមជម្រាបថា សមាគមស្បែកជើងកម្ពុជា តែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ ដែលទទួលរងគ្រោះដោយសារជំងឺកូវីដ១៩ តាមរយៈរូបភាពផ្សេងៗកន្លងមកនេះ៕