(ភ្នំពេញ)៖ ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលមួយ គឺដោយសារតែគេបានប្រទះឃើញមន្រ្តីយោធាស័ក្ត៤កន្លះម្នាក់ ដេកស្លាប់បែកពពុះមាត់ នៅក្នុងរថយន្តដោយមិនដឹងមូលហេតុ ហើយមិនមាននរណាម្នាក់ដឹងថា តាំងពីពេលណានោះទេ គ្រាន់តែគេប្រទះឃើញស្លាប់ នៅម៉ោងប្រមាណ១៩ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ នៅក្នុងបរិវេណអគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។

ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគឺក្រុមគ្រួសារជនរងគ្រោះដោយឃើញល្ងាច ទៅហើយដោយមិនឃើញគាត់ត្រឡប់ទៅផ្ទះវិញ ហើយនៅពេលខលតាមទូរស័ព្ទក៏គ្មានអ្នកលើក ទើបក៏បាននាំគ្នាមកសួរនាំនៅកន្លែងធ្វើការ។ពេលមកដល់កន្លែងធ្វើការអ្នករួមការងារ ជាមួយបានដើររក រួចក៏ប្រទះឃើញមន្រ្តីយោធាខាងលើដេកស្លាប់បែកពពុះមាត់នៅក្នុងរថយន្ត ដោយមិនមាននរណាម្នាក់ដឹងពីមូលហេតុនោះទេ។ សពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី​៕