(ត្បូងឃ្មុំ)៖ លោក ហាក់ សុខមករា សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញប្រកាសកែសម្រួលក្រុមការងារយុជន ក្នុងរចនាសម្ព័ន្ធ ស្រុក យុវជនឃុំ និងសកម្មជនយុវជនភូមិ ក្នុងស្រុក ពញាក្រែក នៃខេត្តត្បូងឃ្មុំ។

ពិធីនេះដែរ ក៏មានការចូលរួមពីលោក យី កន្និដ្ឋា អនុប្រធានជនបង្គោល តំណាងលោក ឡេង តុង ប្រធានក្រុមជនបង្គោលទទួលបន្ទុកយុវជនស្រុក អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត លោក លោកស្រី អនុប្រធានសមាជិកក្រុមអចិន្រ្តៃយ៍យុវជនេត្ត ប្រធាន អនុប្រធានគណៈអចិន្ត្រៃគណកម្មាធិការគណបក្សស្រុក លោក លោកស្រី សមាជិក សមាជិកាក្រុមការងារយុវជនគណបក្សស្រុក ប្រធានក្រុមការងារយុវជនគណបក្ស ឃុំ ប្រធានសកម្មជនយុវជនភូមិសរុបចំនួន ២២៥នាក់។

គួរបញ្ជាក់ថា ការរៀបចំពិធីនេះត្រូវបានធ្វើឡើងដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានសុខាភិបាល រក្សាបាននូវខ្យល់អាកាសចេញចូលដើម្បីជៀសវាងការឆ្លងជំងឺកូវីដផងដែរ។

ក្នុងពិធីនេះដែរ លោក យី កន្និដ្ឋា បានលើកឡើង ពីសមិទ្ធផលស្នារដៃ ដែលកើតឡើងពីសំណាក់ ថ្នាក់ដឹកនាំគណប្ស និងការពារអោយបាននូវសន្តិភាព ថ្លែងក្នុងមតិសំណេះសំណាល និងផ្តាំផ្ញើលោក ហាក់ សុខមករា សមាជិកយុវជនគណបក្សថ្នាក់ កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អនុប្រធានទី១ ក្រុមការងារគណបក្ស ចុះជួយខេត្តត្បូងឃ្មុំ និងការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់លោក វង សូត្រ ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋាន ស្រុកពញាក្រែក និងលោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តត្បូងឃ្មុំ ទទួលបន្ទុកការងារយុវជនជូន ដល់ក្រុមការងារយុវជនគណបក្សក្នុងរចនាសម្ព័ន្ធទាំងអស់ ទើបប្រកាសកែសម្រួល តែងតាំងថ្មី។

លោកក៏បានលើកឡើងអំពីគោលការណ៍ ក្នុងការគ្រប់គ្រងរចនាសម្ព័ន្ធបក្សក្នុងជួរយុវជន ការកសាងបក្ស ការពង្រឹងសតិអារម្មណ៍យុវជនគណបក្ស និងបានផ្ដោតជាសំខាន់ដើម្បីធានាបាននូវប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោតខាងមុខ និងផ្សព្វផ្សាយផែនការសកម្មភាពរបស់ក្រុមការងារយុវជនគណបក្សខេត្តឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

លោកបានបញ្ជាក់ថា យុវជនសមាជិកបក្ស ១រូប គឺសម្លេងឆ្នោតគាំទ្រគណបក្ស ១សន្លឹក។

លោក យីកន្និដ្ឋា តំណាងលោក ឡេង តុង បានឧមត្ថម ម៉ាស២កេស អាល់កុល២កាន និងផ្តល់ថវិកាមួយចំនួនដល់សមាជិក សមាជិកា ដែលបានអញ្ជើញចូលរួមផងដែរ៕