(កំពង់ស្ពឺ)៖ លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានចាត់ឲ្យលោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌ បាននាំយកអំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនធំទៅប្រគល់ជូនសហគមន៍ និងមណ្ឌលទាំង០៨ដើម្បីជួយសម្រាលជីវភាពរស់នៅនាពេលបច្ចុប្បន្ននេះ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។

ក្នុងឱកាសនោះលោក ជិន ប៊ុនធឿន នាំនូវការសួរសុខទុក្ខពីសំណាក់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសក្មួយៗ ជាកុមារកំព្រាដែលកំពុងជួបការលំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ជាពិសេសលោក ណែនាំឲ្យក្មួយៗបង្កើនការយកចិត្តទុកដាក់ថែរក្សាអនាម័យ សុខភាពប្រចាំថ្ងៃដើម្បីការពារជំងឺឆ្លងកូវីដ-១៩ ហើយសូមរក្សាគម្លាតសង្គម និងពាក់ម៉ាស់នៅកន្លែងមានមនុស្សអូរអរច្រើន និងបានផ្តាំផ្ញើឲ្យក្មួយខិតខំរៀនសូត្រដើម្បីទទួលបានចំណេះដឹងមកអភិវឌ្ឍន៍ប្រទេសជាតិយើង។

សហគមន៍ និងមណ្ឌលកុមារកំព្រាចំនួន០៨ទាំងនោះ រួមមាន៖
*ទី១៖ ទីជម្រកកុមារកំព្រាកម្ពុជា-កូរ៉េ ក្នុងភូមិព្រៃកេស ឃុំព្រៃវិហារ គងពិសី
*ទី២៖ សហគមន៍ផ្ទះជាក្រមភូមិរបស់យើង ក្នុងភូមិសុបិន ឃុំត្រពាំងគង សំរោងទង
*ទី៣៖ ផ្ទះកុមារជ័យ ក្នុងភូមិត្រពាំងតាឡាត់ សំរោងទង
*ទី៤៖ មណ្ឌលភូមិខៃស៍ទ១ ក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច
*ទី៥៖ បណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា ក្នុងភូមិដីអំបិល ត្រែងត្រយឹង ស្រុកភ្នំស្រួច
*ទី៦៖ មណ្ឌលកុមារកំព្រានួនអ្នកព្រៃជុំ ក្នុងភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ
*ទី៧៖ មណ្ឌលសេចក្តីសង្ឃឹមថ្មីនៃកុមារកំព្រា ក្នុងភូមិញ សង្កាត់កណ្តោលដុំ ក្រុងច្បារមន
*ទី៨៖ កុមារកំព្រារដ្ឋ ក្នុងភូមិចម្ការដូង សង្កាត់ច្បារមន ក្រុងច្បារមន។

ដោយឡែកអំណោយរបស់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ផ្តល់ជូនទាំង៨មណ្ឌលរួមមាន៖, អង្ករ ៤០បេ ស្មើនឹង២,០០០គីឡូក្រាម, ត្រីខ ចំនួន១៤កេស, មី ចំនួន៥០កេសធំ, ទឹកដោះគោខាប់ ១២កេស, ប៊ីចេង ចំនួន៣៦គីឡូ, ទឹកត្រី ៥០យួរ, ទឹកស៉ីអ៉ីវ ៥០យួរ, ត្រីងៀត ចំនួន២៦គីឡូ, សាច់ក្រក់ ២៦គីឡូ, សាច់ជ្រូកផាត់ ២៦គីឡូ, ម៉ាស ១៤០ប្រអប់, វីតាមីនសេ ៦៧៧ប្រអប់, ថ្នាំពេទ្យ ៦៧៧ប្រអប់, សាប៊ូ ៦៧៧ដុំ, ច្រាស និងថ្នាំដុសធ្មេញ ៦៧៧ឈុត។

ដោយឡែក ស្បៀងអាហារ គ្រឿងឧបភោគបរិភោគជាច្រើនមុខនេះ អាចជួយសម្រួលការលំបាក ក្នុងជីវភាពប្រចាំថ្ងៃរបស់ក្មួយៗ ហើយអំណោយផ្តល់ជូនអាស្រ័យ ទៅតាមចំនួនកុមារកំព្រា និងបុគ្គលិកតាមសហគមន៍ និងមណ្ឌលកុមារកំព្រានីមួយៗ។

កុមារចំនួន៤៦៨នាក់ ក្នុងម្នាក់ៗក៏ទទួលបានកាបូបសិក្សាដ៏ស្រស់ស្អាតមួយផងដែរ ហើយក្នុងនោះមានដូចជា៖ សម្លៀកបំពាក់ ០១សម្រាប់, អាកុល ០១ដប, សៀវភៅ ០២ក្បាល, ប៊ិច ០២ដើម, ថ្នាំដុសធ្មេញ ០១ប្រអប់, សាប៊ូ ០១ដុំ, ម៉ាស់ ២០បន្ទះ, ក្តារខៀន ០១ និងជ័រលុប ០១ដុំផងដែរ។

រីឯបុគ្គលិកសរុបចំនួន១៧៣នាក់ ម្នាក់ៗទទួលបានឃីតមួយកញ្ចប់ក្នុងនោះ រួមមាន៖, ថ្នាំពេទ្យ ០១ប្រអប់, សាប៊ូដុំ ០១ដុំ, ទឹកអាកុលលាងដៃ ០១ដបតូច, សារ៉ុង ០១, ក្រម៉ា ០១, ម៉ាស់ ៣០បន្ទះ, វីតាមីនសេ ០១ប្រអប់, ថ្នាំ និងច្រាស់ដុះធ្មេញ ០១ឈុត, ប្រេងខ្យល់ ០១ប្រអប់ និងប្រេងកូឡា ០១ប្រអប់។

សូមបញ្ជាក់ថា មណ្ឌលកុមារកំព្រាទាំងនេះ គឺជាកន្លែងជួយសង្គ្រោះកុមារងាយរងគ្រោះ និងកុមារកំព្រា ដើម្បីឲ្យមានលទ្ធភាពក្នុងការសិក្សា និងផ្តល់ជំនាញវិជ្ជាជីវៈផ្សេងៗដល់ពួកគេ៕