(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន២៤០នាក់បន្ថែមទៀត បន្ទាប់ពីធ្វើតេស្តរហ័ស (Rapid Test) ខណៈអ្នកជំងឺព្យាបាលជាសះស្បើយចំនួន៥៨នាក់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង២៤០នាក់ ក្នុងនោះអ្នកជំងឺចំនួន៧៩នាក់ ជាពលករដែលកំពុងធ្វើចត្តាឡីស័ក និង១៦០នាក់ទៀត ជាពលករទើបមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ និងចំនួន១នាក់ទៀត ជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួន១៨២៥ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន ១៦៧៧ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន១៤៨ករណី បានព្យាបាលជាសះស្បើយចំនួន ៣៧១នាក់ កំពុងសម្រាកព្យាបាលចំនួន១៤៥០នាក់ និងស្លាប់បាត់បង់ជីវិត ៤នាក់ផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖