(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៥,៥៣០,៨៨០នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១០៦,២៣៥នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,៥២៧,២០៣នាក់ (ស្លាប់ ៦៦,៤៦៤នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៤៧៣,០២៥នាក់ (ស្លាប់ ២៥,៩២១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៨៣៦,២៩៦នាក់ (ស្លាប់ ៦,១៥៨នាក់)
* ថៃ ឆ្លងចំនួន ៣៤៥,០២៧នាក់ (ស្លាប់ ២,៧៩១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៩២,២១៣នាក់ (ស្លាប់ ៣,៨៣៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,៦៩២នាក់ (ស្លាប់ ៣៦នាក់)
* កម្ពុជា ឆ្លងចំនួន ៦០,៩៥៩នាក់ (ស្លាប់ ៩០២នាក់)
* វៀតណាម ឆ្លងចំនួន ៣០,៤៧៨នាក់ (ស្លាប់ ១១៩នាក់)
* ទ្បាវ ឆ្លងចំនួន ២,៧១៩នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៦៨នាក់ (ស្លាប់ ៣នាក់)៕