(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមីនានេះ បានចេញសេចក្តីជូនដំណឹងមួយ ដើម្បីកំណត់តម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានា ដោយចាប់អនុវត្តពីថ្ងៃទី២២ ខែមីនាស្អែកនេះ រហូតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ ដោយប្រេងសាំងស៊ុបពែរ ត្រូវលក់ ៣២៥០រៀល/លីត្រ, ត្រូវលក់ប្រេងសាំងធម្មតា ៣១៥០រៀល/លីត្រ និងប្រេងសាំងម៉ាស៊ូត ត្រូវលក់តម្លៃ ២៧៥០រៀល​/លីត្រ៕