(ភ្នំពេញ)៖ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានអំពាវនាវដល់ប្រជាពលរដ្ឋ សិក្ខាកាមនគរបាលជាតិ និងនិស្សិតកម្ពុជាទាំងអស់ ដែលមានវត្តមាននៅទីក្រុងហូជីមិញ និងតាមបណ្តាខេត្តភាគខាងត្បូងវៀតណាម មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតអំពីហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ បំប្លែងថ្មី (Delta និង Delta Plus) ដោយកុំផ្លាស់ទី ពីកន្លែងមួយទៅទីកន្លែងមួយទៀត។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ។

បើតាមសេចក្តីជូនដំណឹងដដែល បានក្រើនរំឮកថាមួយទៀតប្រសិនបើពុំមានការចាំបាច់ និងពន្យារពេលការធ្វើ ដំណើរវិលត្រឡប់មកប្រទេសកម្ពុជាវិញក្នុងអំឡុងពេលនេះ ព្រោះអាចបង្កហានិភ័យនៃការឆ្លងជំងឺក្នុងពេលធ្វើដំណើរ និងអាចនាំយកជំងឺកូវីដ១៩ ចូលមកចម្លងក្នុងប្រទេសថែមទៀត៕

ខាងក្រោមនេះ ជាសេក្តីជូនដំណឹងរបស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ៖