(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន១២០ករណីបន្ថែមទៀត និងជាសះស្បើយ ចំនួន៣នាក់ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង ១២០នាក់ ក្នុងនោះអ្នកជំងឺចំនួន ២៦នាក់ ជាពលករដែលកំពុងធ្វើចត្តាឡីស័ក និង៨៤នាក់ទៀត ជាពលករមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ និងចំនួន១០នាក់ទៀត ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួន១៤៣៧ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន ១២៩៤ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន១៤៣ករណី បានព្យាបាលជាសះស្បើយចំនួន ២៩៣នាក់ កំពុងសម្រាកព្យាបាលចំនួន១១៤០នាក់ និងស្លាប់បាត់បង់ជីវិត ៤នាក់ផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖