(ភ្នំពេញ)៖​ Facebook «រឿងពិត CNRP» នៅវេលាថ្ងៃត្រង់ទី២១ ខែមីនា ឆ្នាំ២០១៦ បានបង្ហោះសារសម្លេងឆ្លងឆ្លើយ វគ្គទី៣៤ «ស្រីស្នេហ៍ឈ្មោះ ពៅ បានលុយពីលោក កឹម សុខា ភ្លាម យកទៅទិញម៉ូតូទំនើប និងទិញមាស ចំណាយទឹកប្រាក់អស់រាប់ពាន់ដុល្លារ (សំឡេងឆ្លើយឆ្លង គ្នាថ្ងៃទី ១៣ និង១៤ ខែកញ្ញា ឆ្នាំ២០១២)»។

Facebook បានបន្តសរសេររៀបរាប់ថា៖ ថ្ងៃនេះខ្ញុំរឿងពិត CNRP សូមទាញអារម្មណ៍បងប្អូនប្រជាពលរដ្ឋឲ្យពិចារណាបន្តិច និងសូមកុំគិតថា ជារឿងត្រឹមត្រូវឲ្យសោះដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវតែចំណាយថវិកាទៅបណ្តាស្រីស្នេហ៍របស់គាត់នោះ ពីព្រោះប្រភពលុយដែលលោកប្រធាន កឹម សុខា បានមកនោះ អាចថាមួយផ្នែកធំ គឺជាជំនួយរបស់បងប្អូនខ្មែរនៅឯក្រៅប្រទេស និងមួយចំនួនទៀត គឺជាលុយដែលបានមកពីបងប្អូនខ្មែរក្នុងស្រុក ដែលបានជួយដល់គណបក្សប្រឆាំង ប៉ុន្តែលុយទាំងនោះ មិនឃើញលោក កឹម សុខា យកទៅជួយដោះស្រាយទុក្ខលំបាករបស់ សកម្មជនខ្លួនឲ្យស្មើនឹងការលះបង់របស់ពួកគេ ដែលធ្លាប់បានគាំទ្រ និងរួមចំណែកជួយគណបក្ស ប្រឆាំងឡើយ៕

សូមស្តាប់សម្លេងឆ្លងឆ្លើយ៖

រឿងអាស្រូវ កឹម សុខា វគ្គទី៣៤

រឿងអាស្រូវ កឹម សុខា វគ្គទី៣៤ ស្រីស្នេហ៍ឈ្មោះពៅ បានលុយពីលោក កឹម សុខា ភ្លាម យកទៅទិញម៉ូតូទំនើប និងទិញមាស៖

Posted by រឿងពិត CNRP on Sunday, March 20, 2016