(​ហ្សា​ការតា​)៖ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បាន​ប្រកាស​ថា​នឹង​កោះហៅ​ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី​ប្រចាំ​ទីក្រុង ហ្សា​ការតា មក​សួរនាំ​រឿងឧ​ប្ប​ដិ​ហេតុ​មួយ​ដែល​នាវា​នេសា​ទ​ត្រី​ខុសច្បាប់ ការពារ​ដោយ​នាវា​ល្បាត​ចិន បាន​ប៉ះទង្គិច​គ្នា​ជាមួយនឹង ក្រុម​ល្បាត​ដែនសមុទ្រ​របស់​ឥណ្ឌូណេស៊ី ក្នុង​ដែនទឹក​តំបន់ Natuna​។ នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​សិង្ហ​បុរី Channel News Asia នៅ​ថ្ងៃ​ចន្ទ ទី​២១ ខែ​មីនា ឆ្នាំ​២០១៦​។​

​ព័ត៌មាន​ក្នុងស្រុក​ឥណ្ឌូណេស៊ី បាន​ចេញផ្សាយ​ថា ទូក​នេសាទ​ចិន​មួយ​គ្រឿង​បាន​ធ្វើ​ការនេសាទ​ខុស​ច្បាប់​នៅ ក្នុង​ដែន​ទឹកសមុទ្រ​របស់​ឥណ្ឌូណេស៊ី នៅក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង ហើយ​បន្ទាប់មក​ឆ្មាំ​ការពារ​ដែនសមុទ្រ ឥណ្ឌូណេស៊ី បាន​ព្យាយាម​ចាប់​ឃាត់ខ្លួន​ទាំង​ទូក​នេសាទ និង​កម្មករ​ទូក ប៉ុន្តែ​នាវា​ល្បាត​របស់​ចិន​ក៏បាន ចូល​មក​ធ្វើ​អន្តរាគមន៍​។ នេះ​បើ​តាម​ការ ថ្លែង​របស់​រដ្ឋមន្ត្រី​ឥណ្ឌូណេស៊ី​លោក Susi Pudjiastuti​។​

​មន្ត្រី​ឥណ្ឌូណេស៊ី បាន​លើកឡើង​ថា ខ្លួន​នឹង​កោះហៅ​អគ្គរដ្ឋទូត​ចិន​មក​សាកសួ​រថា តើ​ខ្សែបន្ទាត់​ទី ៩ នៃ​ដែនសមុទ្រ Natuna ជា​របស់​នរណា ទើប​ការនេសាទ​ត្រី​ខុសច្បាប់​នៅ​តែ​កើត​ឡើង​បែបនេះ​៕​