(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ បានធ្វើការណែនាំដោយផ្ទាល់មាត់តាមរយៈសារអេឡិចត្រូចនិច ទៅកាន់ថ្នាក់ដឹកនាំ និងមន្ដ្រីអាវុធហត្ថទូទាំងប្រទេស លើការងារទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ ក្នុងជួរអាវុធហត្ថ។

សារសំឡេងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន, នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានដាក់បទបញ្ជាឲ្យរៀបចំបន្ទាយឡុងឈិន ដែលមានទីតាំងនៅខណ្ឌព្រែកព្នៅ ជាកន្លែងព្យាបាលអ្នកកើតជំងឺកូវីដ១៩ កម្រិតស្រាលផងដែរ។

បន្ថែមពីនេះ ដើម្បីធានាសុវត្ថិភាពក្នុងជួរអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានណែនាំឲ្យរៀបចំបញ្ជីឈ្មោះមន្ដ្រីអាវុធហត្ថ ដើម្បីធ្វើតេស្ដរហ័សរកជំងឺកូវីដ១៩បន្ទាន់ភ្លាមៗ៕

សូមស្ដាប់ខ្លឹមសារណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា នៅខាងក្រោមនេះ៖