(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ បានបន្តទទួលអំណោយពីសប្បុរសជន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងឆ្លងរាលដាល ជាបន្តបន្ទាប់នៅក្នុងខេត្តកំពង់ចាម។

អំណោយដែលសប្បុរសជនបានផ្ដល់ជូនគណកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅពេលនោះ គឺលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំជ្រៃវៀន ឃុំគរ និងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងសហការី បាននាំយកនូវទឹកអាល់កុលចំនួន ៣ តោន ជូនដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕