(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះ ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តស្វាយរៀង បាននឹងកំពុងប្រារព្ធពិធីបើកការ​​ ដ្ឋានសាងសង់អគារសេនាធិការដ្ឋាន ក្រោមអធិបតីភាព នាយឧត្តម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ជៀង អំ អភិបាលខេត្តស្វាយរៀង និងលោក គឹម ធា ប្រធានក្រុម ប្រឹក្សាខេត្តស្វាយរៀង ថ្នាក់ដឹកនាំអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការអាវុធហត្ថរាជធានីខេត្ត ព្រមទាំងមន្ត្រីរាជការ ភ្ញៀវជាតិ អន្តរជាតិ នាយអាវុធហត្ថជាច្រើនរូបទៀត។

អគារថ្មីនេះមានទីតាំង ស្ថិតនៅក្នុងភូមិថ្មី សង្កាត់សង្ឃរ័ ក្រុងស្វាយរៀង ខេត្តស្វាយរៀង លើផ្ទៃដី បណ្ដោយ៣០០ម៉ែត្រ​​ ទទឹង១០៣ម៉ែត្រ មានកំពស់៣ជាន់ មានបន្ទុប់ការិយាល័យ មានសាលប្រជុំធំ ១ តូច១៕