(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្រុងដូនកែវ ចាប់ពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។

បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខត្តតាកែវ ការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ធ្វើឡើងនៅទីតាំងមន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្តតាកែវ ការិយាល័យស្រុកប្រតិបត្តិដូនកែវ សាលាសង្កាត់រកាក្រៅ និងសាលាសង្កាត់បារាយណ៍។

ចំពោះការចាក់វ៉ាក់សាំងនេះ នឹងចាប់អនុវត្តពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីវេលាម៉ោង ៧៖៣០នាទីព្រឹក ដល់ម៉ោង ១១៖៣០នាទី ពេលរសៀលចាប់ពីម៉ោង ១៣៖០០នាទី ដល់ម៉ោង ១៦៖០០នាទី រៀងរាល់ថ្ងៃ ហើយចំពោះបងប្អូនដែលមកចាក់វ៉ាក់សាំង ត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើង ទៅដោយភ្ជាប់មកជាមួយ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន សំបុត្រកំណើត សៀវភៅគ្រួសារ ឬឯកសារបញ្ជាក់អត្តសញ្ញាណ៕