(​ណៃ​ពិដោ​)៖ អ្នកនាំពាក្យ​គណបក្ស​សម្ព័ន្ធភាព​ជាតិ ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) បាន​លើកឡើង​ថា លោកស្រី អ៊ុង​សាន ស៊ូ​ជី នឹង​កាន់​បង្កូត​ដឹកនាំ​រដ្ឋាភិបាល​ថ្មី ក្នុងនាម​លោក​ស្រី​ជា​ប្រធាន​គណបក្ស​ដែល​កាន់ អំណាច​នេះ ដោយ​លោកស្រី ទំនងជា​មិន​កាន់តំណែង ផ្លូវការ​ណាមួយ ក្នុង​ជួរ​រដ្ឋាភិបាល​នោះឡើយ​។ នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​សិង្ហ​បុរី នៅ​ថ្ងៃ​ចន្ទ ទី​២១ ខែ​មីនា ឆ្នាំ​២០១៦​។​

​គួរបញ្ជាក់​ថា កាលពី​សប្តាហ៍​មុន​លោក យូ ហា​ទីន ក្យ​រ (U Htin Kyaw) ត្រូវបាន​សភា​មី​យ៉ាន់​ម៉ា បោះឆ្នោតឲ្យ​ក្លាយ​ជា​ប្រធានាធិបតីដំបូ​ង ជា​ជន​ស៊ីវិល ដែល​មិន​ធ្លាប់​មាន​ប្រវត្តិសាស្ត្រ​ពាក់ព័ន្ធ​នឹង​យោធា ក្នុង​រយៈពេល​ជាង​កន្លះ​សតវត្សរ៍​មក​នេះ​។ ទោះបី​រដ្ឋធម្មនុញ្ញ​បាន​រារាំង​លោកស្រី ស៊ូ​ជី ទៅ​ហើយ​ក្តី​ក៏​លោក ហា​ទីន ក្យ​រ ជា​មន្ត្រី​បក្ស NLD មួយរូប​ដែល​ធ្លាប់មាន​ប្រវត្តិ​តស៊ូ និង ជិតស្និទ្ធ​ប្រកបដោយ​ភាពស្មោះត្រង់​បំផុត ចំពោះ​មេដឹកនាំ​របស់​ខ្លួន ពិតជា​អាច​ដើរ​តាម​មាគ៌ា​ដែល​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​តែមួយគត់​នៅ​មី​យ៉ាន់​ម៉ា ចង់បាន​៕​