(ភ្នំពេញ)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ បានថ្លែងអំណរគុណជូនចំពោះ លោកឧកញ៉ា លីម ប៊ុណ្ណា និងលោកស្រី ថុង ធីតា ដែលបានឧបត្ថម្ភផ្លែល្មើស្រស់ ចំនួន ៣០០ គីឡូក្រាម ដើម្បីរួមចំណែកលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូពេទ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ នេះបើតាមការបង្ហោះលើ Facebook របស់សមាគមគ្រូពេទ្យTYDA។

សូមជម្រាបថា ក្រៅពីអាចជួយបំពេញតម្រូវការខាងផ្នែកអាហារ ជាផ្លែឈើដែលមានរសជាតិឆ្ងាញ់ហើយនោះ ផ្លែល្ម៉ើក៏អាចជួយបំពេញតម្រូវការខាងផ្នែកសុខភាពបានដែរ ព្រោះនៅក្នុងផ្លែល្ម៉ើ វាមានផ្ទុកនូវសារធាតុដែលជួយបំប៉នដល់សុខភាពរាងកាយជាច្រើនប្រភេទដូចជា កាបូអ៉ីដ្រាត, ប្រូតេអ៉ីន, វីតាមីន A, B, B2, B3, B5, B6, B9, E, និង K, បេតា-ឃែរ៉ូទីន, លូទីន, ផូស្វ័រ, ប៉ូតាស្យូម, សូដ្យូម, កាកសរសៃ, ស្ករ, ដែក, សង្កីសី។ល៕