(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖២០នាទី ថ្ងៃទី២១​ ខែមីនា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញដល់ និងជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តដំណាក់កាលទី៣ នៃកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅកម្ពុជា និង កិច្ចប្រជុំប្រជុំត្រួតពិនិត្យវាយតម្លៃវឌ្ឍនភាពប្រចាំឆ្នាំ២០១៥ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលប្រារព្ធនៅសណ្ឋាគារ សូហ្វ៊ីតែលភ្នំពេញ នៅព្រឹកថ្ងៃនេះ។

ពិធីប្រកាសដាក់ឱ្យអនុវត្តដំណាក់កាលទី៣ និងកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃវឌ្ឍនភាពប្រចំាឆ្នាំ២០១៥ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ មានរយៈពេល២ថ្ងៃ នៅថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០១៦។ កម្មវិធីនេះ រៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា៕

សូមទស្សនាផ្សាយផ្ទាល់តាមរយៈ Fresh News TV: