ភ្លើងឆេះព្រៃរីករាលដាល ឆេះឃ្លាំងដាក់កាំភ្លើង និងគ្រាប់ នៅខាងលិចវត្តកែវសិក្ខាគិរីស្វរៈ ខូចខាតអស់ជាច្រើន
21-03-2016 08:08
(ព្រះវិហារ)៖ ភ្លើងឆេះព្រៃបានបណ្តាលឲ្យ រីករាលដាលឆេះ ទៅដល់ឃ្លាំងស្តុកកាំភ្លើង និងគ្រាប់ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ បណ្តាលឲ្យអាវុធ និងគ្រាប់ជាច្រើន បានទទួលរងការខូចខាត។
យោងតាមរបាយការណ៌របស់សមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៌នេះ បានបំផ្លាញអាវុធចំនួន១១ដើម និងគ្រាប់ចំនួនជាង២០០០គ្រាប់។ យ៉ាងណាក៏ដោយ ហេតុការណ៌មួយនេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ៕