(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទផ្សារព្រះដាក់ ស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកក្កដានេះ។

រដ្ឋបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា ការបិទផ្សារនេះក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ និងទប់ស្កាត់កុំឱ្យជំងឺឆ្លងទៅតំបន់ផ្សេង៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប៖