(បន្ទាយមានជ័យ)៖ អាជ្ញាធរស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានចេញសេចក្តីសម្រេចបិទខ្ទប់ផ្សារមង្គលបូរី ជាបណ្តោះអាសន្ន ក្រោយរកឃេីញអាជីវករចំនួន០៣នាក់ ឆ្លងជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ រហូតមានការជូនដំណឹងជាថ្មី។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ។

ជាមួយគ្នានេះដែរ អាជ្ញាធរស្រុកមង្គលបុរី បានអំពាវនាវដល់អាជីវករដែលពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ សូមប្រញាប់មកធ្វើតេស្តរកមេរោគកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា នៅក្នុងបរិវេណវត្តវេឡូវនារាម ហៅវត្ត ឫស្សី ឬនៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យមង្គលបុរី ឱ្យបានទាន់ពេលវេលា៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់អាជ្ញាធរស្រុកមង្គលបុរី៖