(ភ្នំពេញ)៖ បុរសម្នាក់នៅពេលឈប់ម៉ូតូចុះនោមតាមផ្លូវ កន្លែងស្ងាត់ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ មកវាយមួយស្នាប់កាំភ្លើង និងបាញ់មួយគ្រាប់ប្លន់យកម៉ូតូទៅបាត់ នៅវេលាម៉ោង ៨៖៤៥នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចដីវាលលក់ទឹកត្នោតជូរ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

ជនរងគ្រោះដែលត្រូវក្រុមចោរប្លន់ម៉ូតូម៉ាក Dream C125 ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1FT-1040 ឈ្មោះ ហិន សុភា អាយុ២៥ឆ្នាំ ស្នាក់នៅភូមិព្រៃល្វា សង្កាត់ចោមចៅ ស្រុកកំណើតនៅស្រុកកោះធំ  ខេត្តកណ្តាល។

ភ្នាក់ងារ Fresh News បានរាយការណ៌ថា នៅមុនកើតហេតុជនរងគ្រោះ ជិះម៉ូតូដើរលេង លុះមកដល់ចំណុចកើតហេតុក៏ឈប់ចុះនោម ស្រាប់តែជនសង្ស័យមានគ្នាពីរនាក់ ដើមដកកាំភ្លើងខ្លីមួយដើម វាយជនរងគ្រោះមួយកែងកាំភ្លើង និងបាញ់មួយគ្រាប់ រួចយកម៉ូតូបានសម្រេច។

ក្រោយកើតហេតុ កម្លាំងនគរបាលបានចុះទៅសួរនាំភ្លាមៗ ដោយនាំជនរងគ្រោះមកកាន់ប៉ុស្តិ៍នគរបាល ដើម្បីសាកសួរបន្ថែម ថាតើពិតជាករណីប្លន់ ឬករណីអ្វីផ្សេង៕

ឈប់ម៉ូតូចុះនោមកន្លែងស្ងាត់ លេចមុខក្រុមចោរ២នាក់ វាយមួយស្នាប់កាំភ្លើង និងបាញ់មួយគ្រាប់យកម៉ូតូទៅបាត់ (ភ្នំពេញ)៖ បុរសម្នាក់នៅពេលឈប់ម៉ូតូចុះនោមតាមផ្លូវ កន្លែងស្ងាត់ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ មកវាយមួយស្នាប់កាំភ្លើង និងបាញ់មួយគ្រាប់ប្លន់យកម៉ូតូទៅបាត់ នៅវេលាម៉ោង ៨៖៤៥នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចដីវាលលក់ទឹកត្នោតជូរ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

Posted by Fresh News Photo on Sunday, March 20, 2016