(ព្រៃវែង)៖ ក្នុងសប្តាហ៍នេះក្រុមការងារថ្នាក់ជាតិស្រុកស្វាយអន្ទរ និងស្រុកកញ្រ្ជៀច ក្រោមការដឹកនាំរបស់លោក នេត សាវឿន ប្រធានក្រុមការងារ បានចាត់ឲ្យក្រុមការងារ ស្រុកស្វាយអន្ទរ ចុះចែកមូលនិធិសប្បុរសសម្តេចក្រឡាហោម ស ខេង ជូនគ្រួសារ សម្រាលកូន និងគ្រួសារសពចំនួន២៤១គ្រួសារ ចំណាយថវិការអស់ចំនួន ៤៦,៥០០.០០០រៀល និងក្រុមការងារស្រុកកញ្រ្ជៀច ចំនួន ១៤៦គ្រួសារ ចំណាយថវិកាសរុបចំនួន ៣០.២០០.០០០រៀល។

ស្រុកស្វាយអន្ទរ បានធ្វើការផ្សព្វផ្សាយ សភាពការណ៍ថ្មី និងគោលនយោបាយគណបក្សប្រជាជន ជូនសមាជិកសមាជិកាចំនួន ១១.៤៣៧នាក់ ចំណាយថវិកាអស់ចំនួន ៦៩.៤២៥.៥០០រៀល។ ជាមួយគ្នានោះ ក្រុមការងារប្រតិបត្តិ ក៏បានចុះតាមខ្នងផ្ទះធ្វើ បច្ចុប្បន្ន សមាជិកបក្សផងដែរ។ ក្នុងនោះមានឃុំមេបុណ្យ, ឃុំព្រៃខ្លា និងឃុំសំរោង កំពុងដំណើរការចុះធ្វើបច្ចុប្បន្នភាពបាន ១០ភាគរយ និងនៅឃុំ ចំនួន ៨ទៀត មិនទាន់បានចុះធ្វើបច្ចុប្បន្នភាពនៅឡើយទេ។

ស្រុកកញ្ជ្រៀច បានធ្វើការផ្សព្វផ្សាយ សភាពការណ៍ថ្មី និងគោលនយោបាយគណបក្សប្រជាជន ជូនសមាជិក សមាជិកា ចំនួន ៧ឃុំ ដោយក្នុងមួយឃុំៗមានសមាជិក សមាជិកា ចូលរួមពី ១.០០០នាក់ ទៅ ១.៥០០នាក់ និងបានចំណាយថវិកាអស់ចំនួន ៨៣.៣៣១.៥០០រៀល និង១,៣៦៩ដុល្លារ។ ក្រុមការងារប្រតិបត្តិ ក៏បានចុះតាមខ្នងផ្ទះធ្វើបច្ចុប្បន្នសមាជិកបក្ស ដោយឃុំព្រាល ធ្វើបាន ៦០ភាគរយ និងរកឃើញប្រជាពលរដ្ឋចំណាកស្រុក ២០ភាគរយ និងឃុំ២ទៀត បាននឹងកំពុងចុះធ្វើ គឺឃុំគោកគង់កើត និងឃុំចុងអំពិល។

ដោយឡែកនៅ ស្រុកកញ្ជ្រៀចបានប្រកាសសមាសភាពយុវជន និងបើកវគ្គបណ្តុះ បណ្តាលនយោបាយ ដល់យុវជនថ្នាក់ស្រុក-ឃុំ ចំនួន ១៤១នាក់។ លោក ឡោ សុឡេង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំផ្សព្វផ្សាយ សភាពការណ៍ និងទិសដៅការងារ គណបក្សប្រជាជនកម្ពុជា នៅឃុំព្រាល ដែលមានសមាជិ សមាជិកា ចូលរួមជាង១ពាន់នាក់៕