(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ មានករណីអគ្គិភ័យមួយកំពុងឆេះផ្ទះប្រជាពលរដ្ឋ នៅតាមបណ្ដោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលនេះកម្លាំងសមត្ថកិច្ចចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះគ្រោះអគ្គិភ័យនេះ។

សម្រាប់ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕