(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប៩ករណី ក្នុងនោះ ករណីប្រើប្រាស់៣ករណី, ជួញដូរ៥ករណី និងឃាត់ខ្លួនជនសង្ស័យ២៥នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៣៣០៦ករណី ឃាត់មនុស្ស៧៣៧០នាក់ (ស្រី៤០៨នាក់)៕