(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ បានព្រមានជនដែលបង្កើតហ្វេសបុកក្លែងក្លាយមួយ ដែលបន្លំប្រើឈ្មោះ «ក្រសួងសុខាភិបាល» ដើម្បីបង្កឱ្យមានការភាន់ច្រឡំ។

ក្នុងសារមួយបញ្ជាក់ប្រាប់ Fresh News លោកស្រី ឱ វណ្ណឌីន បានអះអាងថា ការបង្កើតបន្លំផេកហ្វេសបុកក្រសួងបែបនេះ ធ្វើឱ្យមានការភាន់ច្រឡំ ហើយក្រសួងសុំឱ្យម្ចាស់ផេកហ្វេសបុកក្លែងក្លាយនេះ លុបចេញជាបន្ទាន់។

ជាមួយគ្នានេះ ក្នុងនាមអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន លើការក្លែងបន្លំផេកហ្វេសបុកក្រសួងសុខាភិបាលបែបនេះ៕