(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថាមនុស្សចំនួន ៥នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្ដាញសារព័ត៌មាន Fresh News នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ។

អាជ្ញាធរខេត្តបានឱ្យដឹងថា មនុស្សទាំង ៥នាក់ ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងនោះរួមមាន៖

*ទី១៖ ស្រ្តីជនជាតិខ្មែរ អាយុ៧២ឆ្នាំ នៅភូមិត្រកូន ឃុំក្រឡា ស្រុកកំពង់សៀម
*ទី២៖ ស្រ្តីជនជាតិខ្មែរ អាយុ៤១ឆ្នាំ នៅភូមិផៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ
*ទី៣៖ ស្ត្រីជនជាតិខ្មែរ អាយុ៦៩នាក់ នៅភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ
*ទី៤៖ បុរសជនជាតិខ្មែរ អាយុ៤៣ឆ្នាំ នៅភូមិវាលស្បូវ ឃុំអំពិល ស្រុកកំពង់សៀម
និងទី៥៖ ស្ត្រីជនជាតិខ្មែរ អាយុ៥២ឆ្នាំ រស់នៅភូមិហាន់ទ្វា ឃុំរំលង ស្រុកតាំងគោក ខេត្តកំពង់ធំ។

រដ្ឋបាលខេត្តកំពង់ចាម សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយគ្រួសារសព៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម៖