(ភ្នំពេញ)៖ ឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងសមាជិក នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ បាននាំយកអំណោយ រួមមានសម្លៀកបំពាក់ពេទ្យចំនួន ៨ពាន់ឈុត និងម៉ាសចំនួន ៥ម៉ឺនបន្ទះ ឧបត្ថម្ភដល់កងទ័ពជើងគោក និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តធីតា ដើម្បីចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន។

ក្នុងចំណោមសម្ភារៈទាំងអស់ គឺសមាគមស្បែកជើងកម្ពុជា បានឧបត្ថម្ភជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តធីតា នូវសម្លៀកបំពាក់ពេទ្យ ៤០០០ឈុត និងម៉ាសចំនួន ២៥០០០បន្ទះ ខណៈកងទ័ពជើងគោក ក៏ទទួលបាននូវសម្លៀកបំពាក់ពេទ្យ ៤០០០ឈុត និងម៉ាសចំនួន ២៥០០០បន្ទះ។

សូមជម្រាបថា សមាគមស្បែកជើងកម្ពុជា តែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ ដែលទទួលរងគ្រោះដោយសារជំងឺកូវីដ១៩ តាមរយៈរូបភាពផ្សេងៗកន្លងមកនេះ៕