(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីសម្រេចបិទខ្ទប់បណ្តោះអាសន្ន ផ្ទះប្រជាពលរដ្ឋនិងទីតាំងអាជីវកម្មមួយចំនួន ដែលស្ថិតនៅស្រុកបន្ទាយអំពិល ក្រុងសំរោង និងស្រុកត្រពាំងប្រាសាទ ក្រោយរកឃើញមានការពាក់ព័ន្ធនិងអ្នកជំងឺកូវីដ១៩។

បើយោងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣ ខែកក្កដាឆ្នាំ២០២១នេះ បានបញ្ជាក់ថា នៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ បិទខ្ទប់បណ្ដោះអាសន្នទីតាំងចំនួន៤កន្លែង នៅសង្កាត់សំរោង ក្រុងសំរោង បិទខ្ទប់បណ្តោះអាសន្ន ផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង និងនៅឃុំគោកមន ស្រុកបន្ទាយអំពិល បិទខ្ទប់បណ្តោះអាសន្នផ្ទះប្រជាពលរដ្ឋចំនួន ៥ខ្នងផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖