(ភ្នំពេញ)៖ មន្រ្តីគយចល័តដែលដឹកនាំការបង្រ្កាបរថយន្តអត់ពន្ធ បានថ្លែងប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃសៅរ៍នេះថា ត្រឹមតែរយៈពេល៤ថ្ងៃ ប៉ុណ្ណោះ ចាប់ពីថ្ងៃទី១៥-១៦-១៧-១៨ ខែមីនា ឆ្នាំ២០១៦ កម្លាំងគយចល័តរបស់លោក ចាប់បានឡានសេរីទំនើបៗ រហូតទៅដល់ ១៨គ្រឿង សុទ្ធតែសុទ្ធសឹង រថយន្តអត់ពន្ធប្រើស្លាកលេខក្លែងក្លាយ នៅតាមគោលដៅ និងទីតាំងខុសៗគ្នា នៅទូទាំងរាជធានីភ្នំពេញ។

មន្រ្តីគយចល័តរូបនោះ បានបញ្ជាក់ថា សម្រាប់ថ្ងៃទី១៥-១៦ ខែមីនា កម្លាំងគយចល័ត ចុះចាប់បានរថយន្ត ៨គ្រឿង និងថ្ងៃទី១៧-១៨ ខែមីនា ចុះចាប់បាន១០គ្រឿងបន្ថែមទៀត។

រថយន្តគេចពន្ធដែលកម្លាំងគយចល័តចុះចាប់បានរយៈពេល៤ថ្ងៃនេះ រួមមានរថយន្តស៊េរីទំនើបៗដូចជា ម៉ាក High Lander, Land Cruiser, Rang Rover, Camry, Lexus, Escalet និងម៉ាកល្បីៗជាច្រើនទៀត។

ការចាប់បានរថយន្តគេចពន្ធស៊េរីទំនើបរយៈពេល៤ថ្ងៃចុងក្រោយនេះ គឺជាចំនួនដ៏ច្រើន ហើយត្រូវបានមន្រ្តីគយចល័តដដែលរូបនោះបញ្ជាក់ថា បានធ្វើចំណូល នៃការបង់ពន្ធចូលរដ្ឋមានការកើនឡើង ហើយជាពិសេសនឹងធ្វើឲ្យឈ្នួញទាំងឡាយមានភាពរអារ និងខ្លាចឈប់នាំចូលរថយន្តគេចពន្ធបន្តទៀត។

ពាក់ព័ន្ធនឹងសកម្មភាពបង្រ្កាបរថយន្តអត់ពន្ធនារដូវកាលចុងក្រោយនេះ មហាជនបានសម្តែងនូវការកោតសរសើរចំពោះនាយកដ្ឋានគយ និងនាយកដ្ឋាន ស្រាវជ្រាវបង្កា និងបង្រ្កាបបទល្មើសគយ ដែលបានធ្វើសកម្មភាពយ៉ាងសកម្មចំពោះ ជនមានអំណាចនិងមានទឹកលុយ ប្រើប្រាស់រថយន្តខុសច្បាប់។ ជាងនេះទៅទៀត ការបង្រ្កាបរថយន្តអត់ពន្ធពីសំណាក់កម្លាំងគយចល័ត នឹងត្រូវធ្វើឡើងជាប់ជានិច្ចដូចភ្លៀងរលឹម៕

រយៈពេល៤ថ្ងៃ កម្លាំងគយចល័ត ចាប់រថយន្តអត់ពន្ធ រហូតដល់១៨គ្រឿង សុទ...

រយៈពេល៤ថ្ងៃ កម្លាំងគយចល័ត ចាប់រថយន្តអត់ពន្ធ រហូតដល់១៨គ្រឿង សុទ្ធសឹងរថយន្តអត់ពន្ធស៊េរីទំនើប(ភ្នំពេញ)៖ មន្រ្តីគយចល័តដែលដឹកនាំការបង្រ្កាបរថយន្តអត់ពន្ធ បានថ្លែងប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃសៅរ៍នេះថា ត្រឹមតែរយៈពេល៤ថ្ងៃ ប៉ុណ្ណោះ ចាប់ពីថ្ងៃទី១៥-១៦-១៧-១៨ ខែមីនា ឆ្នាំ២០១៦ កម្លាំងគយចល័តរបស់លោក ចាប់បានឡានសេរីទំនើបៗ រហូតទៅដល់ ១៨គ្រឿង សុទ្ធតែសុទ្ធសឹង រថយន្តអត់ពន្ធប្រើស្លាកលេខក្លែងក្លាយ នៅតាមគោលដៅ និងទីតាំងខុសៗគ្នា នៅទូទាំងរាជធានីភ្នំពេញ។http://www.freshnewsasia.com/index.php/en/20400-2016-03-19-13-02-50.html

Posted by Fresh News on Saturday, March 19, 2016