(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប រួមនឹងឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាល ខេត្តសៀមរាប និងប្រធានមន្ទីរជុំវិញខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូន ដល់បងប្អូនប្រជាពលរដ្ឋ រស់នៅភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចំនួន៣០០ គ្រួសារ។

ក្រៅពីការចុះសួរសុខទុក្ខ លោក ឃឹម ប៊ុនសុង រួមនឹងក្រុមការងារ បានអញ្ជើញចុះទៅចូលរួមរំលែកទុក្ខគ្រួសារសព ក្មេងរងគ្រោះដោយលង់ទឹកស្លាប់ នៅទំនប់ម្កាក់ ស្រុកជីក្រែង ផងដែរ។

ដំណើរចុះសួរសុខទុក្ខរបស់លោក ឃឹម ប៊ុនសុង រួមនឹងឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប និងប្រធានមន្ទីរជុំវិញខេត្ត នាពេលនេះបានធ្វើឡើង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦នេះ៕