(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បាននាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅជូនលោកយាយ ហូ ខាំ អាយុ១០១ឆ្នាំ ដែលបានស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងកូវីដ-១៩ នៅសាលាបឋមសិក្សាចតុមុខ រាជធានីភ្នំពេញ។

ជាមួយនោះដែរតំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញមកអបអរសាទរ និងជូនបាច់ផ្កាដល់លោកយាយ ដែលបានស័្មគ្រចិត្តចាក់វ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិន។