(ភ្នំពេញ)៖ រថយន្ដពន្លត់អគ្គិភ័យរបស់ ខ្មែរ ប៊ែវើរីជីស បានចូលរួមពន្លត់អគ្គិភ័យ និងសង្គ្រោះប្រជាពលរដ្ឋយ៉ាងសកម្ម សរុប ១៧ករណី រួមមាន ផ្ទះប្រជាពលរដ្ឋ រោងចក្រ កន្លែងលក់ទំនិញ ឃ្លាំងស្ដុកទំនិញ និងភ្លើងឆេះព្រៃជាដើម បើគិតត្រឹមឆមាសទី១ ក្នុងឆ្នាំនេះ។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា៖ «ខ្មែរ ប៊ែវើរីជីស នៅក្បែរពលរដ្ឋកម្ពុជាជានិច្ច ហើយក្រុមការងារពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន តែងត្រៀមខ្លួនប្រតិបត្តិការចុះអន្តរាគមន៍ពន្លត់អគ្គិភ័យ ដោយឥតគិតថ្លៃ»។

ខ្មែរ ប៊ែវើរីជីស មានរថយន្តពន្លត់អគ្គិភ័យដែលនៅប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីការពារអគ្គីភ័យជូនសាធារណជនដោយឥតគិតថ្លៃ។ លេខទូរស័ព្ទពេលមានអគ្គិភ័យ៖ ០៨៥ ៩១១ ៩១១៕