(ភ្នំពេញ)៖ កម្លាំងនគរបាលផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦នេះ បានឃាត់ខ្លួនជនសង្ស័យ២នាក់ជាក់ស្តែង ពីបទ ជួញដូរដោយខុស​ច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចក្នុងវត្តច្បារអំពៅ ផ្លូវបេតុង ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

លោក ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅ ទទួលផែនយុត្តិធម៌ បានប្រាប់ថា ជនសង្ស័យទី១ ឈ្មោះ នូ ដារ៉ា ហៅង៉ោ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌច្បារអំពៅ និងទី២ ឈ្មោះ ញ៉ឹល ដារ៉ា ហៅប្រៃ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ក្រោយការចាប់ខ្លួនកម្លាំងនគរបាល បានដកហូតបានក្រាមពពណ៌សថ្លា១កញ្ចប់ថង់ធំ និង២កញ្ចប់ថង់តូច ព្រមទាំងដែកកេះ២ កញ្ចប់បារី១ ប្រអប់ជរ័ ទូរសព្ទ័ដៃ៤គ្រឿង កាបូបដៃ១លុយ ៤៥០០០រៀល ម៉ូតូ១គ្រឿងម៉ាកC125 ពណ៌ខ្មៅសេរី២០១៦ ពាក់ស្លាកលេខភ្នំពេញ 1FQ-0112។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្ត៕