(ស្វាយរៀង)៖ ករណីទី១៨ហើយ ដែលក្រុមគ្រូពេទ្យខេត្តស្វាយរៀងបន្តវះកាត់ជួយសម្រាលកូនដល់ស្ត្រីខ្មែរម្នាក់ ដែលកំពុងធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ១៩ ទទួលបានជោគជ័យ។

ប្រភពពីមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងបានឲ្យដឹងថា នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានវះកាត់យកកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ដែលបញ្ជូនមកពីមន្ទីរពេទ្យបង្អែកស្វាយជ្រំ វិជ្ជមានកូវីដ-១៩ ទទួលបានជោគជ័យ។

ស្រ្ដីជាជនជាតិខ្មែរដែលក្រុមគ្រូពេទ្យជួយសម្រាលកូនបានដោយជោគជ័យនោះ មានអាសយដ្ឋាននៅភូមិព្រៃតាញយ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដែលកំពុងធ្វើចត្តាឡីស័ កនិងព្យាបាលជំងឺ កូវីដ-១៩ ដោយទទួលបានកូនប្រុសម្នាក់ទម្ងន់ ៣.៨គីឡូក្រាម៕