(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានបន្តទទួលអំណោយពីសប្បុរសជន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តកំពង់ចាម មានដូចជាភេសជ្ជៈកូកាកូឡាចំនួន ១០០ កេស និងទឹកបរិសុទ្ធចំនួន ២០០ កេសផងដែរ។

ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លា ឲ្យមកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាមនាពេលនេះ សម្រាប់ទុកប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕