(ភ្នំពេញ)៖ ដើម្បីរួមចំណែកក្នុងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ លោក លាស់ សុខលឹម ចៅរងសង្កាត់ជើងឯក បាននាំយកអំណោយនឹងថវិការមកផ្តល់ជូនដល់រដ្ឋបាលខណ្ឌដង្កោ ដើម្បីទុកសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ១៩។

លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់រួមជាមួយលោក លាស់ សុខលឹម ដែលតែងតែឧបត្ថម្ភនៅសម្ភារប្រើប្រាស់ និងថវិកាដល់រដ្ឋបាលខណ្ឌ ដើម្បីបន្តយកទៅចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ទីទ័លក្រ ជនពិការនៅក្នុងមូលដ្ឋានខណ្ឌ។

ជាមួយគ្នានោះ លោកស្រីក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តន៍អោយបានខ្ជាប់ខ្ជួននៅវិធានរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ «៣កុំ ៣ការពារ» របស់សម្តេចតេជោ ហុ៑ន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីកាត់ផ្តាច់ឬសគល់នៃការឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១។

គួរបញ្ជាក់ថា អំណោយដែលយកមកផ្តល់ជូនរដ្ឋបាលខណ្ឌរួមមានអង្ករ ៣តោន មី១០កេសធំ ត្រីខ ៥កេសធំ ទឹកសុទ្ធ២០កេស ថវិកា៥លានរៀល ហើយលោក លាស់ សុខលឹម ក៏បានផ្តល់ថវិកា ៨០មុឺនរៀលជូនដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ៕