(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី៣០ ខែមិថុនានេះ បានបង្ហាញទីតាំងចំនួន៨នៅទូទាំងខេត្ត ដើម្បីយកសំណាកពិនិត្យរកមេរោគកូវីដ១៩។

ទីតាំងទាំង៨នោះរួមមាន៖ មណ្ឌលសុខភាពកំពង់ក្ដី, វិទ្យាល័យដំដែក, សាលាគុរុកោសល្យ និងវិក្រឹត្យការខេត្ត, វិទ្យាល័យអង្គរ, អនុវិទ្យាល័យដូនទ្រ (ស្រុកពួក), សាលាបឋមសិក្សា ទៀ បាញ់ ដូនស្វា (អង្គរជុំ), វិទ្យាល័យស្រែណូយ (វ៉ារិន) និងមន្ទីរពេទ្យបង្អែកក្រឡាញ់ (ក្រឡាញ់)៕