(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញមនុស្សចំនួន៥៧នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ និង២០នាក់ជាសះស្បើយ។

ក្នុងសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ទាំង៥៧នាក់ដែលទើបរកឃើញថ្មីនេះ មានចំនួន៤៥នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និង១២នាក់ ជាពលករត្រឡប់មកពីប្រទេសថៃ។

សូមជម្រាបថា ចាប់ពីមានការឆ្លងរាលដាលជំងឺកូវីដ១៩ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ ចំនួន៩៤៦នាក់ បានព្យាបាលជាសះស្បើយចំនួន៥៦៩នាក់, ករណីស្លាប់ចំនួន៦នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកនានា ចំនួន៣៧១នាក់៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង៖