(ភ្នំពេញ)៖ លោក ចាប សុភ័គ តំណាងឱ្យលោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជា ប្រឆាំងកូវីដ១៩ បានជួបសំណេះសំណាលជាមួយលោកវេជ្ជបណ្ឌិត ហុី សិលារិទ្ធ ប្រធានមន្ទីរពេទ្យបង្អែកចតុមុខ ដើម្បីស្វែងយល់ពីសកម្មភាព ប្រតិបត្តិនៃមន្ទីរពេទ្យក្នុងការព្យាបាលទូទៅ និងកិច្ចការប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលមន្ទីរបានអនុវត្តយ៉ាងសកម្មនាពេលកន្លងមក។

ការចុះស្វែងយល់នេះ បានធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីសំណាក់លោក សៀ សំណាង ប្រធានសមាគម, វេជ្ជបណ្ឌិត DAN Sellers ប្រធានគម្រោង, លោក អេង ប៊ុនហួច អ្នកសម្របសម្រួល នៃសមាគមនិកាយសាសនាចក្ រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយផងដែរ។

នាឱកាសនោះដែរ ក្រុមការងារបានធ្វើការសិក្សាដើម្បីពិនិត្យលទ្ធភាពនៃការផ្តល់ជំនួយបន្ថែមដល់មន្ទីរពេទ្យបង្អែកចតុមុខ ជាដើម៕