(ភ្នំពេញ)៖ កិច្ចពិភាក្សាស្តីពី «ការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ របស់ចិន នៅប្រទេសតាមដងទន្លេឡានឆាង-មេគង្គ ត្រូវធ្វើឡើងនៅប្រទេសកម្ពុជា។

មេគង្គ-ឡានឆាង ត្រូវបានរៀបចំ និងបានអនុម័តលើផែនការសកម្មភាពសហប្រតិបត្តិការរយៈពេល៥ឆ្នាំនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញពី ការចូលរួមយ៉ាងសកម្មរបស់កម្ពុជា នៅក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងបង្ហាញពីសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដែលប្រទេសទាំងពីរចិន និងកម្ពុជា ទទួលបានហើយជឿជាក់ថា ការអនុវត្តគម្រោងទាំងនេះនឹងប្រព្រឹត្តិទៅបានរលូន នឹងជួយលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជួយពន្លឿនការអភិវឌ្ឍលើគ្រប់វិស័យ នៃសេដ្ឋកិច្ច និងសង្គម ក្នុងប្រទេសកម្ពុជា។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញ មានការចូលរួមពីលោក វ៉ាន់ ផល ទីប្រឹក្សាជាន់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន មន្រ្តីថ្នាក់ដឹកនាំពីក្រសួងពាក់ព័ន្ធនានា ក្រុមហ៊ុនធំៗប្រចាំកម្ពុជា លោកឧកញ៉ា លីវ យ៉ាង ប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីងសា ហូលឌីង គ្រុប។

លោក វ៉ាន់ ផល បានលើកឡើងពីការគាំទ្រយ៉ាងខ្លាំងក្នុងការគ្រប់គ្រងទន្លេរួមគ្នា ក្នុងអំឡុងពេលឆ្នាំកន្លងមក ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងកិច្ចពិភាក្សាស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ប្រទេសចិន នៅប្រទេសតាមដងទន្លេឡានឆាង-មេគង្គ ដែលរៀបចំឡើងដោយសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា។

លោកបានឱ្យដឹងថា ប្រទេសកម្ពុជា រួមជាមួយប្រទេសឡាវ ថៃ និងវៀតណាម ដែលជាសមាជិកគណៈកម្មការទន្លេមេគង្គ បានធ្វើការប្តេជ្ញាចិត្ត ក្នុងការថែរក្សាមុខងារអេកូឡូស៊ីរបស់អាងទន្លេ ស្របតាមកិច្ចព្រមព្រៀងមេគង្គ ឆ្នាំ១៩៩៥ ស្តីពីកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាពអាងទន្លមេគង្គ ហើយបានទទួលស្គាល់ថាបរិស្ថានអាងទន្លេ គឺជាធនធានរួមគ្នា រាល់ការធ្វើសកម្មភាពនៅផ្នែកណាមួយ នឹងមានសក្តានុពលហើយពុំប៉ះពាល់ទៅលើផ្នែកមួយទៀត នៃអាងទន្លេ។

បើតាមលោក លីវ យ៉ាង បានជឿជាក់ថា ស្ថិតក្រោមកិច្ចខិតខំប្រឹងប្រែងពីបណ្តាលភាគីទាំងអស់ គម្រោងអភិវឌ្ឍន៍ក្រោមគំនិតផ្ដើមផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ប្រទេសចិន, គម្រោងកិច្ចសហប្រតិបត្ដិការអភិវឌ្ឍនៃតំបន់ទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការធនធានទឹកមេគង្គ-ឡានឆាង គឺជាការអនុវត្តយ៉ាងរស់រវើកសម្រាប់ទំនាក់ទំនងអន្តរជាតិ ក្លាយជាគំរូមុនគេសម្រាប់ការកសាងសហគមន៍ជោគវាសនារួម សម្រាប់មនុស្សជាតិគរប់រូប ជួយជំរុញសម្រេចបានអត្ថប្រយោជន៍ជាក់ស្ដែង និងក្តីស្រមៃរបស់ប្រជាជនគ្រប់រូប។

លោកបានគូសបញ្ជាក់ថា ដូចយើងគ្រប់គ្នាបានដឹងហើយថា អាងទន្លេមេគង្គ គឺជាតំបន់មួយដែលសម្បូរទៅដោយធនធានជីវៈចម្រុះច្រើនប្រភេទ នៅក្នុងចំណោមអាងទន្លសំខាន់នានា នៅក្នុងពិភពលោក។

ប្រភពនៃទន្លេមេគង្គ និងឡានឆាង គឺជាផ្នែកដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ាន ទោះបីការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់នេះមានភាពយឺតយ៉ាវបន្តិចក្ដី ប៉ុន្តែទំនាក់ទំនងកម្ពុជា-ចិន ទាំងប្រពៃណី និងទនៀមទំលាប់នៅតែស្អិតរមួត ហើយត្រូវបានផ្ដល់អាទិភាព ក្នុងការទទួលបានបទពិសោធន៍ការអភិវឌ្ឍរបស់ប្រទេសចិន ដោយយោងតាមយុទ្ធសាស្ត្រនៃ «រលកក្រោយច្រានរលកមុខ» ដើម្បីសម្រេចឱ្យបាននូវការកែច្នៃឧស្សាហកម្ម និងការកើនឡើងនៃសេដ្ឋកិច្ច ជាពិសេសនៅកម្ពុជា។

ទន្លេមេគង្គ-ឡានឆាង គឺជាអំណោយធម្មជាតិដ៏ល្អបំផុត សម្រាប់ការរស់រានរបស់យើងគ្រប់រូប ហើយវាជាចំណីធម្មជាតិមួយ សម្រាប់យើងក្នុងការជួយយកអាសារគ្នាទៅវិញទៅមក។ រយៈពេល១០ឆ្នាំ (២០២១-២០៣០) របស់គណៈកម្មការទន្លេមេគង្គ ប្រទេសជាសមាជិកបានទទួលស្គាល់អំពីការកើនឡើងនូវសម្ពាធលើបរិស្ថាន, ការប្រែប្រួលអាកាសធាតុ និងវិសមភាពរវាងក្រុមមនុស្សផ្សេងៗគ្នានៅក្នុងសង្គម។ យុទ្ធសាស្រ្តនេះបានណែនាំដល់អ្នកធ្វើសកម្មភាពពាក់ព័ន្ធក្នុងការងារទឹក ដោយត្រូវធ្វើឱ្យប្រសើរឡើងនូវស្ថានភាពបរិស្ថាន សង្គម និងសេដ្ឋកិច្ចន អាងទន្លេមេគង្គ ដោយផ្តោតលើការធ្វើផែនការថ្នាក់តំបន់។

លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានធ្វើការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MOU) ជាមួយមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការធនធានទឹកឡាងឆាង-មេគង្គ កាលពីខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ប្រទេសចិន ស្ដីពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយយន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសនៅតាមដងទន្លេមេគង្គ និងការបង្កើតសហកម្មនៃកិច្ចសហប្រតិបត្តិការធនធានទឹកក្នុងតំបន់ សម្រាប់និរន្តរភាពពេលអនាគត និងអត្ថប្រយោជន៍រួមក្នុងអាងទន្លេ។

គូសបញ្ជាក់ថា ក្នុងមាត្រា៣ នៃកិច្ចព្រមព្រៀងបានចែងអំពីកិច្ចការពារបរិស្ថាន ធនធានធម្មជាតិ លក្ខខណ្ឌជីវៈសាស្ត្រ និងតុល្យភាព អេកូឡស៊ីនំអាងទន្លេជៀសផុតពីការបំពុល ឬក៏ពីផលប៉ះពាល់អាក្រក់ឯទៀត ដែលកើតឡើងចេញពីរាល់ផែនការអភិវឌ្ឍ និងការប្រើប្រាស់ទឹក និងធនធាន ដែលពាក់ព័ន្ធឯទៀត នៅក្នុងអាងទន្លេមេគង្គ។

រលកក្រោយច្រានរលកមុខ, ការអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជា បាននាំមកនូវឱកាសថ្មីៗ ក្នុងយុគសម័យក្រោយការរីករាលដាលនៃជំងឺកូវីដ១៩ កំពុងរីករាលដាល និងបំផ្លាញពាសពេញពិភពលោក ហើយទំហំនៃផលប៉ះពាល់យ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច តែលោកជឿជាក់ថា ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ បានធ្វើឱ្យប្រទេសកម្ពុជា ជួបនូវវិបត្តិជាច្រើន ហើយក៏ធ្វើឱ្យយើងរកឃើញឱកាសអភិវឌ្ឍន៍ដ៏កម្រផងដែរ៕