(ភ្នំពេញ)៖ ព្រឹត្តិការណ៍លក់ដ៏ធំសម្បើមអស្ចារ្យរបស់ Samsung Galaxy S7 Edge & S7 បានមកដល់ហើយ។ ក្លាយជាម្ចាស់ទូរស័ព្ទដៃទំនើប Samsung Galaxy S7 Edge & S7 ដំបូងគេបង្អស់ ជាមួយការថែមជូនជាច្រើនសន្ធឹកសន្ធាប់ ដោយគ្រាន់តែទិញទូរស័ព្ទ Samsung Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Gear VR មួយដោយឥតគិតថ្លៃ ជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់៧២០ដុល្លារ ព្រមទាំងការបង់រំលោះអត្រាការប្រាក់ ០% ។ លើសពីនេះ អ្នកនឹងមានឱកាសឈ្នះ គូប៉ុងទិញបញ្ចុះតម្លៃ១០០ដុល្លារ ថែមទៀត។ ប្រញាប់ឡើង Samsung Mega Sales មានតែមួយថ្ងៃគត់ គឺនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦នេះ នៅផ្សារទំនើបសូរិយាជាន់ផ្ទាល់ដី ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៦ល្ងាច។ នៅចាំអីទៀត!។

មនុស្សម្នាយ៉ាងច្រើនកុះករបានមកដល់ផ្សារទំនើបសុរិយា តាំងពីព្រឹកព្រលឹម នៅពេលអាជីវករមិនទាន់ទាំងបើកតូបលក់ទំនិញផង នៅថៃ្ងទី១៩ ខែមីនា នេះដើម្បីទិញនូវ ទូរស័ព្ទស៊េរីថ្មីបំផុតរបស់ក្រុមហ៊ុនសាមសុងនេាះគឺ Galaxy S7 edge និង Galaxy S7។

លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិច ប្រចាំនៅកម្ពុជា និងឡាវ បានថ្លែងថា៖ «ជាមួយនឹងការរចនា ដ៏ល្អប្រណិត ការបង្កើតថ្មីដ៏អស្ចារ្យ និងប្រព័ន្ធដំណើរការដ៏ល្អ ខ្ញុំជឿជាក់យ៉ាងម៉ុតមាំថា Galaxy S7 edge & S7 នឹងធ្វើឲ្យសាមសុងរឹតតែនាំមុខគេ ក្នុងទីផ្សារប្រទេសកម្ពុជាដោយ បំពេញតម្រូវការអតិថិជន»

នៅក្នុងពិធីតាំងលក់របស់ទូរស័ព្ទ Galaxy S7 edge និង Galaxy S7 នេះ អតិថិជនភាគច្រើនមិនមែនទិញទូរស័ព្ទត្រឹម១គ្រឿងនោះទេ មានអ្នកខ្លះទិញ ទូរស័ព្ទរហូតដល់២ គ្រឿងហើយអ្នកខ្លះទៀតទិញរហូតដល់ទៅ៣គ្រឿងក៏មាន។

នៅក្នុងកម្មវិធីនេះក៏មានវត្តមានរបស់ លោក សុក ស៊ីផាន់ណា និងកំពូលតារាចម្រៀង ឱក សុគន្ថកញ្ញា ដែលបានចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះមុខងារ និងអត្ថប្រយោជន៍ទូរស័ព្ទទាំងពីរសេរីនេះ។

លោកបណ្ឌិត សុក ស៊ីផាន់ណា បានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយ សង្កេតឃើញថាប្រជាជនកម្ពុជា បានចោមរោមនៅចាំទិញ ទូរស័ព្ទច្រើនដូច្នេះ។ វាឆ្លុះបញ្ចាំងឲ្យឃើញថា កំរិតជីវភាពរបស់ប្រជានមានការកើនខ្លាំង ហើយក៏ហ៊ានវិនិយោគ លើបច្ចេកវិទ្យាទំនើបៗ ដើម្បីទទួលបានព័ត៌មាន​ និងចំណេះដឹងទាន់ហេតុការណ៍។ ដោយសារតែមានសម្ភារៈព័ត៌មានវិទ្យាទំនើបដូចនេះ ហើយទើបចំណេះដឹងរបស់ កូនខ្មែរនាពេលបច្ចុប្បន្នមិនចាញ់ក្មេងបារាំង នៅអាមេរិចទេ។ យើងស្រាវជ្រាវតាម អ៉ីនធឺណែតបានធ្វើនិក្ខេបទបានលឿន និងងាយស្រួលជាងមុន។

ចំណែកឯតារាចម្រៀង ឱក សុគន្ថកញ្ញា មានការចាប់អារម្មណ៍ខ្លាំងទៅលើសមត្ថភាព របស់កាមេរ៉ារបស់ទូរស័ព្ទ Galaxy S7 edge ដែលកញ្ញាទើបនឹងបានប្រើនេះ ដោយវាអាចថតរូបច្បាស់ទោះជាក្នុងកន្លែងងងឹត មិនសូវមានពន្លឺក៏ដោយ ព្រោះពេលទៅសម្តែងម្តងៗច្រើនតែយប់។ កញ្ញាបានលើកឡើងថាទូរស័ព្ទ Galaxy S7 edge មានអេក្រង់ធំ ប៉ុន្តែវារាងតូចច្រឡឹងងាយកាន់ក្នុងដៃតែម្ខាងពេល selfie ម្តង។ «វាមាន រាងតូចដូចនាងខ្ញុំពេលនេះអញ្ចឹង»

Galaxy S7 edge និង Galaxy S7 បានបង្កើននូវសមត្ថភាពជាច្រើនដូចជា IP68 ដែល ការពារការជ្រាបទឹកនិងធូលី សាកថ្មបានលឿន ទោះជាមិនប្រើ ខ្សែក៏ដោយហើយ កាមេរ៉ាមាន Dual pixel ដែលអាចថតរូបមានច្បាស់និង មានគុណភាពបំផុត។ លើសពី នេះទៀត សម្រាប់នៅប្រទេសកម្ពុជា ទូរស័ព្ទទាំងពីរនេះមានកន្លែងដាក់ស៊ីមពីរ ហើយអ្នកអាចបន្ថែមអង្គចងចាំ មួយទៀតរហូតដល់ទៅ 200GB ពេលដែលលោកអ្នកប្រើស៊ីមតែមួយ៕