(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីសម្រេចបិទការចេញ-ចូល ទីតាំងខាងក្នុង និងក្រៅបរិវេណផ្សារមេមត់, ផ្សារអូររាំងឪ និងទីតាំងរោងចក្រសុស្សេង អ៉ិនដាសស្ទ្រៀស ខេមបូឌា ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដើម្បីកាត់បន្ថយការឆ្លងរាលដាលជំងឺកូវីដ១៩។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តបានឱ្យដឹងថា ទីតាំងផ្សារមេមត់ ស្ថិតនៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់, ផ្សារអូររាំងឪ ស្ថិតនៅភូមិលេខ៤ ឃុំអំពិលតាពក ស្រុកអូររាំងឪ និងទីតាំងរោងចក្រសុស្សេង អ៉ិនដាសស្ទ្រៀស ខេមបូឌា ស្ថិតនៅភូមិវិហារខ្ពស់ សង្កាត់សួង ក្រុងសួង៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ៖