(ភ្នំពេញ)៖ ដើម្បីបំពេញតម្រូវការជូនអតិថិជន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ បានប្រកាស ប្តូររូបរាងដបថ្មីនៃស្រាបៀរ កម្ពុជា ឲ្យកាន់តែប្រណិត និងទាន់សម័យ ព្រមទាំងមានលក្ខណពិសេសអស្ចារ្យមិនធ្លាប់មាននៅកម្ពុជា។

លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនសម្រេចធ្វើទំនើបកម្មរូបរាងដបស្រាបៀរ កម្ពុជា ថ្មីទាំងស្រុង ដើម្បីបំពេញតម្រូវការអតិថិជនសម័យថ្មីនាពេលបច្ចុប្បន្ន ដែលតែងតែទាមទារអ្វីថ្មី ឡូយប្លែក និងទាន់សម័យ។ រចនាបទដបថ្មីនេះ គឺឆ្លុះបង្ហាញពីភាពខ្លាំង និងរីកចម្រើនដ៏លឿនរហ័សរបស់ក្រុមហ៊ុន ក៏ដូចជារបៀបនៃការរស់នៅរបស់ពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្នផងដែរ»

ដបថ្មីរបស់ស្រាបៀរ កម្ពុជា រំលេចនូវក្បូរក្បាច់រចនាខ្មែរបង្ហាញពីអត្តសញ្ញាណជាតិ ដែលប្លែកមិនធ្លាប់មាននៅកម្ពុជា។ អ្វីដែលពិសេស និងដំបូងបង្អស់នៅកម្ពុជាសម្រាប់ដបស្រាបៀរកម្ពុជា ថ្មីនេះ គឺមានសញ្ញាផ្កាយនៅលើកដប ប្រែពណ៌ទៅជាពណ៌ខៀវ នៅពេលស្រាបៀរត្រជាក់ល្មម នៅសីតុណ្ហាភាពត្រជាក់កម្រិតពី៦ទៅ៨ អង្សាសេ។ ក្រៅពីនេះ ស្រាបៀរ កម្ពុជា ដបថ្មីនេះ មានគម្របងាយស្រួលបើកដោយគ្រាន់តែទាញដោយដៃ និងងាយស្រួលកាន់ពិសា។

ទន្ទឹមនឹងនេះ លោកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ «ក្រុមហ៊ុនមានយុទ្ធសាស្ត្រច្បាស់លាស់ និងខិតខំនាំយកនូវបទពិសោធន៍ថ្មី និងពេញនិយមជូនអតិថិជន ដូចនេះហើយបានជាក្រុមហ៊ុនតែងទទួលបានទំនុកចិត្តខ្ពស់និងការកោតសរសើរពីអតិថិជន»

យុទ្ធនាការផ្សព្វផ្សាយដបរូបរាងថ្មីរបស់ ស្រាបៀរ កម្ពុជា នឹងមាននៅតាមទូរទស្សន៍ ផ្ទាំងប៉ាណូ និងប្រព័ន្ធឌីជីថល ដើម្បីធានាថាអតិថិជនទូទាំងប្រទេសបានស្គាល់រូបរាងដ៏ល្អអស្ចារ្យមួយនេះ។ អ្វីដែលពិសេសបន្ថែមទៀតសម្រាប់អតិថិជន ក្នុងឱកាសអបអរដបថ្មីរបស់ស្រាបៀរ កម្ពុជា ក្រុមហ៊ុននឹងផ្តល់ជូននូវប្រូម៉ូសិនពិសេសៗនៅតាមភោជនីយដ្ឋាន ក៏ដូចជាតាមហាងលក់ភេសជ្ជៈក្នុងតំបន់មួយចំនួនផងដែរ។

ខ្មែរ ប៊ែវើរីជីស គឺជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង បង្កើតឡើងក្នុងឆ្នាំ ២០០៩។ ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនឈានមុខគេក្នុងការផលិតស្រាបៀរ និងភេសជ្ជៈ មានគុណភាពខ្ពស់ និងទំនួលខុសត្រូវចំពោះបរិស្ថាន និងសង្គម។ ផលិតផលរបស់ក្រុមហ៊ុនរួមមាន ស្រាបៀរ កម្ពុជា ស្រាបៀរគូដូ ភេសជ្ជៈ ប៉ូវ កម្លាំងវើក ទឹកក្រូចអាយស៍ និង ទឹក បរិសុទ្ធ កម្ពុជា ដែលត្រូវបានផលិតឡើងតាមស្តង់ដារអន្តរជាតិ និងទទួលបានពានរង្វាន់ជាច្រើន។ ក្រុមហ៊ុនបានបង្កើតការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជាដោយផ្ទាល់ប្រមាណជាង ១០០០ នាក់ និងរាប់សែននាក់ដោយប្រយ៉ោលក្នុងពេលបច្ចុប្បន្ន៕