(កំពង់ធំ)៖ ប្រជាពលរដ្ឋចំនួនជាង ១៣.០០០ គ្រួសារ រស់នៅឃុំចំនួន ០៧ ស្រុកស្ទោង ខេត្តកំពង់ធំ បាននិង កំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់យ៉ាងខ្លាំង ដោយសារតែស្ទឹងស្ទោងត្រូវរីងខះ ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានបញ្ជាក់ដល់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦យ៉ាង ដូច្នេះថា «នៅចំពោះមុខបញ្ហានេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យក្រុមការងាររបស់ក្រសួង តម្លើងម៉ាស៊ីនបូមទឹកជាបន្ទាន់ ដើម្បីបូមទឹកពីអាងទឹក ៣០ កញ្ញា ទម្លាក់ចូលក្នុងស្ទឹងស្ទោង ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់»