(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន ចែករំលែកទស្សនៈ៥ចំណុច ដើម្បីឱ្យបក្សនយោបាយ អាស៊ាន និងរុស្ស៊ី អាចជះឥទ្ធិពលលើ និមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

២៖ បទអន្តរាគមន៍របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងសន្និសីទតុមូល ក្រោមប្រធានបទ «តួនាទី និងការទទួលខុសត្រូវនៃគណបក្សនយោបាយរុស្ស៊ី និងអាស៊ាន ក្នុងការពង្រឹងនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ (រយៈពេល១៥នាទី)

៣៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៨២លាន ១៨ម៉ឺននាក់ ស្លាប់ជាង ៣លាន ៩៤ម៉ឺននាក់ និងជាសះស្បើយជាង ១៦៦លាន ៧៣ម៉ឺននាក់!

៤៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧២៣នាក់ ខណៈជាសះស្បើយ ៧០៩នាក់

៥៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៣៧នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៦៖ ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ១៩នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩

៧៖ ថៃមានអ្នកស្លាប់ ៣៦នាក់ ដោយសារកូវីដ-១៩ និងឆ្លងជាង៤,៦០០នាក់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

៨៖ លោកស្រី ឱ វណ្ណឌីន បានប្រគល់ថវិកាចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀតរបស់សម្តេចតេជោ ជូនអ្នកចាក់វ៉ាក់សាំងទី៤លាន រួចរាល់ហើយ

៩៖ លទ្ធផលធ្វើតេស្ដបង្ហាញថាវ៉ាក់សាំងចិន Sinovac មានសុវត្ថិភាព និងប្រសិទ្ធភាពចំពោះកុមារមានអាយុពី ៣ ដល់១៧ឆ្នាំ

១០៖ ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅច្រើន តាមតំបន់, សូមបន្តប្រុងប្រយ័ត្នបាតុភូតខ្យល់កន្ត្រាក់

១១៖ ករណីបាក់អគារនៅរដ្ឋផ្ល័ររីដា៖ មនុស្សស្លាប់កើនដល់១១នាក់, ក្រុមសង្គ្រោះបន្តជីកកកាយ រកអ្នកបាត់ខ្លួនជាង១៥០នាក់ទៀត

១២៖ ឧបនាយករដ្ឋមន្រ្តីអូស្រ្តាលី ត្រូវពិន័យ២០០ដុល្លារ ដោយសារមិនបានពាក់ម៉ាស

១៣៖ វិភាគអន្តរជាតិ៖ តើលោក គីម ជុងអ៊ុន ស្គមជាងមុនដោយសារបញ្ហាសុខភាព ឬ?

- ព័ត៌មាន Fresh News Plus

១៖ ២គូញាក់សាច់រាត្រីនេះនៅ Euro 2020 អង់គ្លេស ប៉ះអាល្លឺម៉ង់ ម៉ោង ១១យប់នេះ

២៖ ស្រេចបាត់! បារាំងជ្រុះចេញពី Euro 2020 ក្រោមថ្វីជើងរបស់ស្វីស ដោយសារបាល់ ១១ម៉ែត្រកាត់សេចក្តី

៣៖ Facebook បានក្លាយជាក្រុមហ៊ុនមានតម្លៃនៅលើទីផ្សារ ១ទ្រីលានដុល្លារអាមេរិក និងស្ថិតនៅលេខរៀងទី៦

៤៖ មិនធម្មតា! រឿង «Fast and Furious 9» រកចំណូលបានរហូតដល់ ៧០លានដុល្លារ ត្រឹមការចាក់បញ្ចាំងនៅចុងសប្តាហ៍ដំបូង ក្នុងទឹកដីអាមេរិក

៥៖ តើជាការពិតមែនទេ ដែលថា TikTok នៅអាមេរិក ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនមេធំនៅស្រុកចិន ដូចក្ដីបារម្ភរបស់លោកដូណាល់ ត្រាំ?

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (iOS Android)
https://t.me/freshnewsasia (Telegram)