(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ បានសម្រេចបិទ «ផ្សារសាមគ្គីក្រុងក្រចេះ» ចាប់ពីថ្ងៃទី២៩ ខែមិថុនា នេះតទៅ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បន្ទាប់ពីរកឃើញមានជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ១៩។

ជាមួយការសម្រេចបិទផ្សារនេះ រដ្ឋបាលខេត្ត ក៏បានដាក់ចេញវិធានការមួយចំនួនដូចជា ការស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក។

រដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់ចេញចូលផ្សារ ឬមានការពាក់ព័ន្ទផ្ទាល់ ឬប្រយោលនោះ ត្រូវតាមដាកសុខភាព បើមានចេញរោគសញ្ញាសង្ស័យណាមួយប្រញាប់ជួបគ្រូពេទ្យនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិត៕